ក្រុមហ៊ុន Toyota នឹងវិនិយោគលុយ ២១០ លានដុល្លារ លើផលិតកម្មម៉ាស៊ីននៅសហរដ្ឋអាមេរិក

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងវិនិយោគទឹកប្រាក់ចំនួន ២១០ លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតកម្មម៉ាស៊ីនដែលមានស្រាប់របស់ខ្លួន នៅរោងចក្រក្នុងទីក្រុង Buffalo រដ្ឋ West Virginia សហរដ្ឋអាមេរិក។